Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋជិត៨០ម៉ឺននាក់ ចូលសម្រាកព្យាបាលក្នុង​មន្ទីរពេទ្យរដ្ឋទូទាំង​ប្រទេស នៅឆ្នាំ២០១៦ ខណៈអ្នក​ចូលពិនិត្យ ពិគ្រោះជំងឺ​ជាង១១លាននាក់

31-01-2017 19:22

(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០១៦ ប្រជាពលរដ្ឋដែលបាន ចូលទៅសម្រាកព្យាបាល ក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស មានជាង៨០ម៉ឺននាក់ ខណៈអ្នក​ទទួល​បានការពិនិត្យ និងពិគ្រោះជំងឺ មានជាង១១លាននាក់, នេះបើតាមស្ថិតិនៃការប្រើប្រាស់សេវាកម្មថែទាំសុខភាព ក្នុងឆ្នាំ២០១៦ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ​ទូទាំងប្រទេស។

ស្ថិតិបានបញ្ជាក់ថា អ្នកជំងឺដែលចូលសម្រាកព្យាបាល ក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ រយៈពេញមួយឆ្នាំ២០១៦ មានចំនួនសរុប ៧៩៧,៦៣២នាក់។ ចំណែកករណី​ពិនិត្យ និងពិគ្រោះជំងឺក្រៅ រយៈពេលមួយឆ្នាំ២០១៦ មានចំនួនសរុប ១១,០៩៤,៨២៨នាក់ ក្នុងនោះមានករណីថ្មី ៩,៨៨២,៦៧២ករណី។

ស្ថិតិបានបន្តថា ចំនួនអ្នកសម្រាលកូនមាន ៣១៦,១១៧នាក់ ក្នុងនោះទទួលបានការលើកលែងការបង់ថ្លៃសេវា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មានចំនួន ១៥,២១៤នាក់។

ខាងក្រោមនេះ ជាខ្លឹមសារលម្អិតជុំវិញការទទួលបានសេវាសុខាភិបាល ក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស៖