ថ្ងៃអង្គារ៍នេះ! ប៉ូលីសឃាត់អ្នកបើករថយន្ត លើសល្បឿនកំណត់៣០៧នាក់ អប់រំ៥២នាក់ និងផាកពិន័យ២៥៥នាក់ !
31-01-2017 17:54
(ភ្នំពេញ)៖ លទ្ធផលអនុវត្តច្បាប់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ កម្លាំងនគរបាលអនុវត្តច្បាប់ចរាចរណ៍ បានត្រួតពិនិត្យអ្នកបើកបរលើសល្បឿន៖
* លើសល្បឿនកំណត់ចំនួន៣០៧នាក់
* ធ្វើការអប់រំ៥២នាក់ មានអ្នកបើកបររថយន្តតូច៤៤នាក់ និងរថយន្តធំ៨នាក់
* ពិន័យ២៥៥នាក់ ដែលជាអ្នកបើកបររថយន្តតូច២៤៨នាក់ និងរថយន្តធំ៧នាក់
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ សូមបើកបរគោរពល្បឿនកំណត់៕