Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គឹម គុណវឌ្ឍ៖ ទូរទស្សន៍ ទ.ទ.ក នឹងដំណើរការផ្សាយ២៤ម៉ោងលើ២៤ម៉ោង ចាប់ពីថ្ងៃទី០១ ខែ កុម្ភៈតទៅ

31-01-2017 15:55

(ភ្នំពេញ)៖ លោក គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា(ទ.ទ.ក) បានប្រកាសឲ្យដឹង នៅមុននេះបន្តិចថា ទូរទស្សន៍ ទ.ទ.ក នឹងដំណើរការផ្សាយ ២៤ម៉ោងលើ២៤ម៉ោង ចាប់ពីថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០១៧នេះតទៅ។

លោក គឹម គុណវឌ្ឍ បានបន្ថែមឲ្យដឹងថា ការផ្សាយ២៤ម៉ោងលើ២៤ម៉ោងរបស់ទូរទស្សន៍ទ.ទ.ក នាពេលនេះ ធ្វើឡើងគោរពតាមប្រសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីសំណេះសំណាល ជាមួយអ្នកកាសែតកាលពីថ្ងៃទី ថ្ងៃ១៤ ខែមករា ឆ្នាំ២០១៧កន្លងមកនេះ។

លោក គឹម គុណវឌ្ឍ បញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា «គោរពជូន លោក-អ្នកជ្រាប!កម្មវិធីផ្សាយ របស់ទទកយើងខ្ញុំ ចាប់ពី ថ្ងៃពុធ ទី០១ខែ កុម្ភៈឆ្នាំ២០១៧នេះតទៅ នឹងផ្សាយ២៤ម៉ោងលើ២៤ម៉ោង។ ទោះជាពុំមានការផលិតកម្មវិធីបន្ថែមថ្មីៗ តែទទកយើងខ្ញុំ បានគោរពតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោក្នុង ពិធីសំណេះសំណាលជាមួយអ្នកកាសែត កាលពីថ្ងៃទី ថ្ងៃ១៤ ខែមករា ឆ្នាំ២០១៧»