(ភ្នំពេញ)៖ កម្មវិធីរត់ប្រណាំងជាគូដ៏ធំ ហើយប្លែក «Couple Run» នឹងប្រព្រឹត្តធ្វើឡើង​ជាលើកទី២ នៅថ្ងៃទី ១៤ កុម្ភៈ​ឆ្នាំ២០១៧ ខាងមុខនេះ ក្នុងបរិវេណពហុកីឡាដ្ឋានជាតិ​ អូឡាំពិក ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង​៨៖៣០នាទីយប់។ ព្រឹត្តិការណ៍នេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមបរិច្ចាគជួយទៅមន្ទីរពេទ្យគន្ធបុប្ផា និងមួយផ្នែកទៀត ឧបត្ថម្ភដល់សហព័ន្ធអត្តពលកម្ម​ស្ម័គ្រចិត្ត តាមរយៈការលក់សំបុត្រ និងបង្ហាញអត្ថន័យពិត នៃទិវានៃក្ដីស្រឡាញ់​រវាងប៉ាម៉ាក់ បងប្អូន គូស្វាមីភរិយា គូសង្សារ មិត្តភ័ក្ដិ មិនមែនដូចជាយល់ច្រឡំមួយចំនួន ដែលគិតថា ជាថ្ងៃត្រូវមានសម្ព័ន្ធភាពផ្លូវភេទនោះទេ។

ក្នុងព្រឹត្តិការណ៍ «Couple Run» ថ្ងៃទី ១៤ កុម្ភៈ នេះផងដែរ គឺមានការផ្ដួចផ្ដើមរៀបចំ ពីក្រុមហ៊ុននាឡិកា Ice Watch ក្រោមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និង  សហពន្ធ័អត្តពលិកម្មស្មគ្រ័ចិត្ត  រួមជាមួយការឧបត្ថម្ភធំ ដោយផលិតផល ជំនួយស្មារតី និង រាង្គកាយ Berroca និង ភេសជ្ជៈ Pocariswet និងសហការឧបត្ថម្ភកម្មវិធី  ដោយក្រុមហ៊ុនឌីជី អ៉ីនធឺណិត ក្រុមហ៊ុន Reme cosmetics, Libresse, smile mini mart , រោងពុម្ព cam idea ព្រមទាំងដៃគូផ្សព្វផ្សាយ មាន sabay និងវិទ្យុ វាយោ ក្នុងន័យមួយ ដើម្បីជាការជួយដល់សង្គមជាតិ ក៏ដូចជាការបង្ហាញអត្ថន័យ ពីទិវានៃក្ដីស្រឡាញ់ផងដែរ។

ក្នុងព្រឹត្តិការណ៍នេះ លោកអ្នកនឹងទទួលបានភាពសប្បាយរីករាយ ជាមួយល្បែងកំសាន្តប្លែកៗ ដូចជារត់ចងដៃ ចងជើង រត់ជាមួយតន្រ្តី ជាន់ប៉េងប៉ោង បាញ់ទឹក និងល្បែងសប្បាយៗជាច្រើន​ផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ​នឹងមានការប្រគំតន្ត្រី ដែលចូលរួមពីក្រុមតារាចម្រៀង Original Song ជាច្រើននាក់មានដូចជា កញ្ញា Adda ក្រុម Khmer idol ក្រុម MustcheBand លោក  Hak Record  លោក Vanda និង អ្នកចម្រៀងជាច្រើនទៀត ជាមួយនិងការសម្ដែងប្លែក បែបកំប្លុកកំប្លែង។

សម្រាប់សំបុត្រមួយសន្លឹក តំលៃត្រឹមតែ ៩ដុល្លារ ហើយពិសេសរាល់ការជាវសំបុត្រ នឹងទទួលបានអាវយឺត​ដ៏ស្រស់ស្អាតមួយ ដើម្បីពាក់ក្នុងកម្មវិធីផ្ទាល់ និងកាបូបស្ពាយ ICE WATCH មួយទៀត ហើយនឹងបានកាដូរផ្សេងៗច្រើនទៀត ដែលនឹងចែកជូន ថ្ងៃកម្មវីធី។

លោកអ្នកអាចរកជាវសំបុត្របាននៅ៖
» ICE WATCH ផ្លូវមុនីវង្ស ទូរសព្ទលេខ៖ ០៧៧ ៧៥១ ០០០
» ICE WATCH នៅ AEON MALL ទូរសព្ទលេខ៖  ០៧៧ ៧៥១ ០០០
» ICE WATCH បាត់ដំបង ទូរសព្ទលេខ៖  ០៧៧ ៣០៣ ០០០
» ICE WATCH សៀមរាប ទូរសព្ទលេខ៖  ០៩៥ ៨៨៨ ៨៥០
» នៅមុខពហុកីឡាដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៤ល្ងាច ដល់ម៉ោង ៧យប់
» នៅតាមបណ្តាវិទ្យាស្ថាន និងសកលវិទ្យាល័យមួយចំនួន ដែលមានក្រុមនិស្សិតស្មគ្រ័ចិត្ត របស់ Couple Run។
តោះសប្បាយជាមួយមនុស្សជាទីស្រឡាញ់ និងចូលរួមចំណែក ជួយមន្ទីរពេទ្យគន្ធបុប្ផា ក្នុងព្រឹត្តិការណ៍ Couple Run ! ៕