(ភ្នំពេញ)៖ ក្រោយរៀបចំពិធី អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃ លើកទី២៥ អស់រយៈពេល២ថ្ងៃ នៅសាលសន្និសីទចតុមុខរួចមក គណៈសង្ឃនាយកកម្ពុជា បានប្រកាសដាក់សង្ឃប្រកាសសំខាន់ៗ ចំនួន៨ចំណុច ដើម្បីបន្តពង្រឹងការងារ និងវិន័យពុទ្ធចក្រ ក្នុងប្រទេសកម្ពុជាឡើងវិញ។
ក្នុងសង្ឃប្រកាសខាងលើ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ព្រះមន្រ្តី សង្ឃគ្រប់ជាន់ថ្នាក់ និងព្រះសង្ឃគ្រប់រូប ត្រូវពង្រឹង និងបង្កើនការយល់ដឹងស៊ីជម្រៅ ក្នុងពុទ្ធសាសនវិជ្ជា។ ចំណែកអាចារ្យ និងគណៈកម្មការទ្រទ្រង់វត្តគ្រប់រូប ក៏ត្រូវយកចិត្តទុកដាក់សិក្សាធម៌វិន័យ ទន្ទិញធម៌ឲ្យចេះចាំស្ទាត់ជំនាញ ដើម្បីរួមចំណែកពង្រឹង វិស័យពុទ្ធសាសនា ក្នុងប្រទេសកម្ពុជាឲ្យមានការរីកចម្រើនទៅមុខ ស្របជាមួយស្ថានភាពសង្គមបច្ចុប្បន្ន។
សូមអានខ្លឹមសារលម្អិតក្នុងសង្ឃប្រកាសរបស់គណៈសង្ឃនាយក ដូចខាងក្រោម៖