(ភ្នំពេញ)៖ ថ្មីៗនេះ Range Rover បានបង្ហាញវីដេអូជីវចលមួយ ដែលនិយាយអំពីការវិវត្តន៍នៃការរចនារថយន្ដ Range Rover ទាំងបួនជំនាន់របស់ខ្លួន តាំងពីរថយន្ដ Range Rover ដាក់លក់លើកដំបូងក្នុងឆ្នាំ១៩៧០ រហូតមកដល់ ៤៨ឆ្នាំចុងក្រោយនេះ ដែលមានចំនួនលក់ច្រើនជាង ១.៧លានគ្រឿងជុំវិញពិភពលោក។
ក្នុងឆ្នាំ១៩៧០ រថយន្ដ Range Rover ត្រូវបានដាក់លក់លើកដំបូង ហើយក៏ជារថយន្ដដំបូងគេដែលបំពាក់បច្ចេកវិទ្យាប្រព័ន្ធបង្វិល កង់ទាំងបួនព្រមគ្នា។ ក្នុងឆ្នាំ១៩៧១ វាជារថយន្ដដំបូងគេ ដែលបានដាក់បង្ហាញ នៅសារៈមន្ទីល្បីល្បាញមួយឈ្មោះ លូវ្រ (World Famous Louvre Museum) ក្នុងទីក្រុងប៉ារីស ហើយក៏ជារថយន្ដឈានមុនគេ ក្នុងការរចនា និងការបំពាក់បច្ចេកវិទ្យាទំនើបៗផងដែរ។
ក្នុងឆ្នាំ១៩៨១ រថយន្ដ Range Rover Four Doors បានផលិតលើកដំបូង ដែលបំពាក់ប្រព័ន្ធប្ដូរលេខដោយស្វ័យប្រវត្តិ ទៅលើរថយន្ដ Range Rover លើកដំបូងក្នុងឆ្នាំ ១៩៨២។ ក្នុងឆ្នាំ១៩៨៩ រថយន្ដប្រភេទ SUV បែបប្រណិតមួយនេះ បានបំពាក់ប្រព័ន្ធហ្វ្រាំង Anti-lock Brake (ABS) ជាលើកដំបូងទៅកង់ទាំងបួន ហើយក្នុងឆ្នាំ១៩៩២ វាបានក្លាយទៅជារថយន្ដប្រភេទ SUV ដំបូងគេបង្អាស់ ដែលបំពាក់ជាមួយនឹង ប្រព័ន្ធគ្រប់គ្រងអូសទាញកង់ដោយអេឡិចត្រូនិច (electronic traction control) និងប្រព័ន្ធបូមដោយ ស្វ័យប្រវត្តិអេឡិចត្រូនិច (automatic electronic air suspension) ។
ក្នុងឆ្នាំ២០១២ រថយន្ដ Range Rover បានវិវត្តខ្លួនទៅជារថយន្ដ SUV មុខគេ ដែលផលិតផលពីលោហៈធាតុអាលុយមីញ៉ូមសុទ្ធ ហើយក្នុងឆ្នាំ២០១៤ រថយន្ដប្រណិត Range Rover បានបំពាក់ដោយបច្ចេកវិទ្យា All Terrain Progress Control (ATPC) មុខគេ ដែលវាជួយសម្រួលដល់ការបើកបរលើកផ្លូវពិបាកៗ យ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត។
ម៉ូដែលចុងក្រោយ ដែលយើងឃើញក្នុងវីដេអូ គឺជាម៉ូដែល the SVAutobiography Dynamic ដែលជាម៉ាស៊ីន V8 ជាមួយនឹងលក្ខណៈ រថយន្ដ Range Rover Sport SVR ដែលមានសន្ទុះខ្លាំងរហូតដល់ ០─១០០km/h ក្នុងរយៈពេល ៥.៤វិនាទី តែប៉ុណ្ណោះ។ ការរចនា ខាងក្នុងវិញ វាត្រូវបានបំពាក់គ្រឿងបរិក្ខាបែបប្រណិត ដែលផាសុកភាពខ្ពស់ និងងាយស្រួលដល់អ្នកបើកបរ និងអ្នកដែលរួមដំណើរ ជាមួយ។ ខាងក្រោមនេះជាការវិវត្តន៍នៃម៉ូដែលរបស់រថយន្ដប្រណិត Range Rover៖
* ១៩៦៩ Range Rover Prototype (Velar)
* ១៩៧០ Range Rover Classic (two-door)
* ១៩៧៣Range Rover Classic (Suffix C)
* ១៩៨១ Range Rover Classic (four-door)
* ១៩៩៤ Second-generation Range Rover (P38a)
* ២០០១ Third-generation Range Rover
* ២០១២ Fourth-generation Range Rover
* ២០១៤ Fourth-generation Range Rover Long Wheelbase
* ២០១៥ Range Rover SVAutobiography
* ២០១៦ Range Rover SVAutobiography Dynamic
សូមរីករាយទស្សនាវីដេអូពីការវិវត្ដន៍នៃម៉ូដែលនីមួយៗរបស់រថយន្ដ Range Rover ខាងក្រោមនេះ៖ https://www.youtube.com/watch?v=ls6PibauaK0&feature=youtu.be
អ្នកអាចសាកសួរព័តមានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover បាននៅមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សូមទំនាក់ទំនង: 023 888-811 / 070 999-111 | http://www.landrovercambodia.com
Official Facebook Page: Land Rover Cambodia
Official Instagram Page: Land Rover Cambo