(កោះកុង)៖ លោក ប៊ុន លើត អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីក្រោមឱវាទរួមជាមួយស្ថាប័ន្ធពាក់ព័ន្ធ ចុះពង្រឹងអនាម័យក្នុងផ្សារដងទង ហើយបានហាមមិនឲ្យប្រធានផ្សារ យកភាស៊ីពីអាជីវករលក់ដូរលើកញ្ជើ កញ្រែ្ចង ល្អីតិចតូចនោះឡើយ ហើយបើប្រធានផ្សារណា នៅតែគគ្លើនល្មើសតទៀត លោកនឹងចាត់វិធានការតាមច្បាប់។

លោក ប៊ុន លើត បានអំពាវនាវដល់អាជីវករលក់ដូរទាំងអស់ ក្នុងលក្ខណៈទ្រុងទ្រាយធំក្ដី មធ្យមក្ដី និងតិចតូចក្ដី ត្រូវរក្សាអនាម័យបរិស្ថានក្នុងផ្សារឲ្យបានគ្រប់ៗគ្នា ដើម្បីសុខភាពប្រជាពលរដ្ឋ ជាពិសេសដើម្បីរក្សាសោភ័ណភាព ជូនមហាជនភ្ញៀវជាតិ-អន្តរជាតិ នៅពេលគាត់ចូលទៅមើល ឬទិញទំនិញក្នុងផ្សារ។

លោក ប៊ុន លើត បានសង្តត់ធ្ងនថា «ហាមមិនឲ្យអ្នកគ្រប់ផ្សារយកភាស៊ីដែលអាជីវករដាក់លក់ក្នុងកញ្ចែង កញ្ចើ ល្អីតិចតូចនោះជាដាច់ខាត់ ហើយបើអ្នកគ្រប់គ្រងផ្សារមិនអនុវត្តន៍ទេ សូមបងប្អូនផ្តល់ព័ត៌មានមកខ្ញុំភ្លាម ខ្ញុំនឹងចាត់វិធានការតាមច្បាប់»

លោកក៏សូមឲ្យអ្នកគ្រប់គ្រង់ផ្សារ ចេះរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ បង្កើនភាពទទួលខុសត្រូវចំពោះរបស់របរ របស់អាជីវករ ត្រូវរកកន្លែងឲ្យគាត់មានការលក់តាមការគួរ មិនត្រូវធ្វើទៅតាមអំពើចិត្តឡើយ៕