Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា អញ្ជើញនិសិ្សតបណ្ឌិតជំនាន់ទី៣ វគ្គ២ មកផ្ទៀងផ្ទាត់​បញ្ជើ​ឈ្មោះ ចូលរៀន​ថ្ងៃទី២៥ ខែកុម្ភៈ​ខាងមុខ

02-02-2017 11:52

(ភ្នំពេញ)៖ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) ដែលមានបណ្ឌិត ឡាច សំរោង ជាសាកលវិទ្យាធិការ សូមអញ្ជើញនិស្សិតបណ្ឌិត ជំនាន់ទី៣ វគ្គ២ទាំងអស់ មកទំនាក់ទំនង និងផ្ទៀងផ្ទាត់បញ្ជើញឈ្មោះ ដើម្បីចូលរៀនបន្ដ ចាប់ពីថ្ងៃជូនដំណឹងទី៣០ ខែមករា រហូតដល់​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។សេចក្ដីជូនដំណឹង បន្ថែមថា កាលបរិច្ឆេទចូលរៀន គឺនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិត ឡាច សំរោង បញ្ជាក់ថា និស្សិតថ្នាក់បិរញ្ញាបត្រឆ្នាំទី៤ ជំនាន់ទី១០ វគ្គទី១ ជំនាញនីតិសាស្ដ្រ និងភាសា​អង់គ្លេស​ទាំងអស់​ត្រូវទៅ​បំពេញឯកសារ និងលក្ខខណ្ឌចំនួនមុនថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ជាកំហិត ហើយ​កាល​បរិច្ឆេទ​ប្រឡង​បញ្ចប់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។

ដោយឡែក និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ជំនាន់ទី១០ វគ្គទី១ ជំនាញភាសាអង់គ្លេសទាំងអស់ ត្រូវចូលរៀនវិញសម្រាប់ឆ្នាំទី៤ ឆមាសទី១ និងនិស្សិតថ្នាក់បរិញ្ញបត្រ ជំនាន់ទី១២ វគ្គទី២ ជំនាញភាសាអង់គ្លេស ព្រមទាំងនីតិសាស្ដ្រ ដែលត្រូវចូលរៀនវិញ សម្រាប់ឆ្នាំទី១ ឆមាសទី២ ត្រូវរួសរាន់មកទំនាក់ទំនងមកចុះឈ្មោះ ផ្ទៀងផ្ទាត់ និងបំពេញលក្ខខណ្ឌមួយចំនួន ដើម្បីចូលរៀនបន្ដ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយចូលរៀននៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ សម្រាប់​វគ្គថ្ងៃច័ន្ទ-សុក្រ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ សម្រាប់វគ្គថ្ងៃសៅរ៍ អាទិត្យ៕