(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា សុំឲ្យសមត្ថកិច្ចទាំងអស់ត្រូវរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹងបំផុត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៧នេះ ព្រោះកន្លងមកក្នុងឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ហាក់ដូចជាគ្មានការថយចុះឡើយ ។
ការលើកឡើងបែបនេះ ស្របពេលដែលលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានបើកកិច្ចប្រជុំបូកសរុបការងារសុវត្តិភាពចរាចរណ៍ ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់អនុគណៈកម្មការចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី អភិបាលរងខេត្ត មន្រ្ដីរាជការ មកពីមន្ទីរជុំវិញខេត្ត អភិបាលស្រុក មេភូមិ មេឃុំ និងសិស្ស និសិត្ស សរុបជាង ៣៥៥នាក់ ។
លោក សុខ លូ បានបញ្ជាក់យ៉ាងដូច្នោះថា សមត្ថកិច្ចត្រូវចុះធ្វើការអនុវត្តន៍ច្បាប់ចរាចរណ៍គ្រប់គោលដៅ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យបានញឹកញាប់ ដើម្បីឲ្យពលរដ្នយល់ដឹងពី
ច្បាប់ចរាចរណ៍ ពេលបើកបរត្រូវពាក់មួក សុវត្តិភាព ដាក់ខ្សែក្រវ៉ាត និងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា សមត្ថកិច្ចត្រូវមានការទទួលខុសត្រូវ និងធានាឲ្យបាននូវការចុះថយ នៃគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៧នេះ ។
ចុងក្រោយលោកក៏បាន ផ្ដាំផ្ញើរសុំឲ្យបងប្អូនប្រជាពលរដ្នមន្រ្ដីរាជការ ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យ បានគ្រប់ៗគ្នាដើម្បីជៀសឲ្យផុតពីការបាត់បង់ សមាជិកក្នុងក្រុមគ្រួសារ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផងដែរ ៕