(ភ្នំពេញ)៖ ហាងការ៉េម ដេរីឃ្វីន បានបន្ថែមនូវការ៉េមកាហ្វេ មូឡាតតេ (Moolatte) ដែលមានរសជាតិឆ្ងាញ់ ជាមួយនឹង៥រសជាតិរួមមាន ហ្គ្រីនធី អូរីអូ ម៉ូខា កាពូស៊ីណូ និងខារ៉ាមែល មូឡាតេ។
សម្រាប់តម្លៃវិញ គឺត្រឹមតែ $១.៩៩ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០១៧ តែប៉ុណ្ណោះ គ្រប់ហាងការ៉េម ដេរីឃ្វីន ទូទាំងប្រទេស លើកលែងសាខាព្រលានយន្តហោះ។
គួរបញ្ជាក់ដែរថា នៅប្រទេសកម្ពុជា ហាងការ៉េម ដេរីឃ្វីន មាន ៦សាខា ក្នុងរាជធានីភ្នំពេញ និងខេត្ត សៀមរាប។ បច្ចុប្បន្នហាងការ៉េមដេរីឃ្វីន មានជាង ៦៩០០ហាង នឹង ៣២ប្រទេស ទូទំាងពិភពលោក ក៏ដូចជាមានការផ្តល់ជូននូវផលិតផលជាច្រើនជម្រើសពីការ៉េមខូន វ៉ាហ្វល ប្ល៊ីហ្សាដ ការ៉េមសាន់ដេ ម៉ូឡាតេ ការ៉េមក្រឡុកស្ម៊ូតធី អាយស្គ្រីមខេក ដែលមានជម្រើសរសជាតិផ្សេងៗបូករួមនឹងការតុបតែងដ៍អស្ចារ្យ និងរសជាតិហតដកបែបអាមេរិក ដ៏ល្បីល្បាញ៧រសជាតិផ្សេងៗទៀត។
ដេរីឃ្វីន ជាហាងការ៉េមដែលមានឈ្មោះល្បីល្បាយទូទាំងពិភពលោកពី សហរដ្ឋអាមេរិក ដែលត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។ ក្រុមហ៊ុន EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme)៕