(ភ្នំពេញ)៖ នៅមុននេះបន្តិចបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៤៨ថ្មី (បី) ត្រូវបានសមាជិកសភានៃគណបក្សប្រជាជនកម្ពុជា ធ្វើវិសោធនកម្ម និងអនុម័តរួចរាល់ហើយ ដោយសម្លេង ៦៧លើ៦៧ ដោយក្លាយទៅជា ប្រការ៤៨ថ្មី (បួន)។
កិច្ចប្រជុំសភាពេញអង្គ ត្រូវបានប្រកាសបិទបញ្ចប់នៅវេលាម៉ោង ៩៖២០នាទីនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ ដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
ខ្លឹមសារនៃជំពូក១២ ប្រកា៤៨ថ្មី(បួន) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា បានចែងថា សមាជិកសភា១០រូប មានសិទ្ធិបង្កើតជាក្រុមតំណាងរាស្រ្តមួយនៅក្នុងសភា ដោយមានប្រធានម្នាក់ និងអនុប្រធានម្នាក់។ គណបក្សទាំងឡាយណាដែលមានសមាជិកតិចជាង១០នាក់ នៅក្នុងសភា មានសិទ្ធិជ្រើសរើសយក ក្រុមណាមួយដើម្បីចូលរួម៕