(ភ្នំពេញ)៖ ម៉ាកសញ្ញាផលិតផលសម្រាប់ស្ត្រីសម័យទំនើប LYN បានស្វាគមន៍និទាឃរដូវឆ្នាំ២០១៧នេះ។ ជាមួយម៉ូដ «Wonder Escape» ដែលជា ផលិតផលសម្រាប់ស្ត្រីដ៏ស្រស់ស្អាត ដែលបង្កប់នូវពន្លឺលោហៈ ធ្វើឲ្យអ្នកមិនធុញទ្រាន់ និងអាចស្វែងរកភាពរំភើប នារដូវកាលចុងឆ្នាំ និងរីករាយជាមួយធម្មជាតិ ដែលជាចំណុចដ៏ សំខាន់នៃភាពស្រស់ស្អាត។
ការប្រើរុក្ខជាតិជាចំណុចចាប់ផ្តើម បានក្លាយជាផលិតផលដ៏អស្ចារ្យបំផុតប្រចាំ រដូវកាលដ៏ពិសេសនេះ គឺស្បែកជើងពិសេសដែលរចនាឡើងពី «Paradise Capsule Collection» ដោយផ្តោតទៅ លើការស្រមើស្រមៃ ជាមួយទ្រនាប់ស្បែកជើងដ៏ស្រស់ស្អាត ដែលយកគំរូតាមសត្វដ៏គួរឲ្យ ទាក់ទាញដូចជា មេអំបៅ ក្ងោក និងខ្លា។ ឥទ្ធិពលនៃស្បែកជើងដ៏គួរឲ្យស្រឡាញ់នេះ គឺ បានបង្កប់នូវមន្តស្នេហ៍ដ៏អាថ៌កំបាំង ដែលការរចនាដ៏អស្ចារ្យនេះ បានបង្កប់នូវអារម្មណ៍ នៃការផ្សងព្រេងសម្រាប់ស្ត្រី ដែលចូលចិត្តដំណើរកម្សាន្ត និងស្រឡាញ់ធម្មជាតិ។
ភាពប៉ិនប្រសប់នៃការប្រើបូជានិមិត្តរូប តំណាងឲ្យស្ត្រី និងយុវវ័យរបស់ LYN គឺបានបន្ថែម ភាពទាក់ទាញលក្ខណៈជាស្ត្រី តាមរយៈការប្រើស្បែកជើងម៉ូដបូ «Iconic Bow Collection» និងបានបន្ថែមភាពផ្អែមល្អែម ចំពោះម៉ូដស្បែកជើងដ៏ទាន់សម័យនេះ។ ហើយសម្រាប់ស្ត្រី ដែលចូលចិត្តភាពអង់អាច LYN ក៏មានជម្រើសដែលផលិតពីស្បែកភ្លឺដូចលោហៈ មាស និងប្រាក់ ដែលជាម៉ូដស្បែកជើងសម័យទំនើបដ៏គួរឲ្យទាក់ទាញ ដែលម៉ូដទាំងអស់នេះ ក៏មាន ការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ នៅពេលដែលយើងប្រើរួមគ្នាជាមួយកាបូបពណ៌ស៊ីជម្ពូ ភ្លឺរលោងដូចលោហៈ។
ម៉ូដស្បែកជើង LYN គឺជាការរួមបញ្ចូលគ្នានៃសម្ភារៈមានគុណភាព ទន់ស្រួលពាក់ សមឥតខ្ចោះ និងការរចនាទាន់សម័យ ដែលជាការរួមបញ្ចូលគ្នាដ៏អស្ចារ្យ សម្រាប់បែបផែនជីវិតសម័យទំនើបនេះ ពិេសសរដូវកាលនេះ ជារដូវកាលដែលធម្មជាតិមានសម្រស់ និងផ្លែផ្កាស្រស់ស្អាតបំផុត ទើប LYN បានបង្កើតជាម៉ូដកាបូបថ្មីដ៏ឆ្អើតឆាយនេះឡើង។ ដូច្នេះ មិនថាស្ពាយ ឬកាន់ក្នុងដៃ គឺមាន អត្ថន័យពិសេសបំផុត ឧទាហរណ៍ កាបូបពណ៌ក្រហមតំណាងឲ្យស្នេហ៍ពិត និងភាពទាក់ទាញសម្រាប់ជីវិត និងម៉ូដបែបស្រីស្អាត LYN ចំណែកឯកាបូបពណ៌ទឹកប៊ិក តំណាងឲ្យភាពស្រស់ស្អាត និងផ្នត់គំនិតជាស្រ្តីដ៏ស៊ីវិល័យ។
សូមផ្លាស់ប្តូរពីម៉ូដសាមញ្ញ ទៅម៉ូដដ៏អស្ចារ្យបែបធម្មជាតិ ជាមួយការរចនាម៉ូដសម្រាប់ស្ត្រី សម័យទំនើបជាមួយផលិតផលម៉ូដថ្មីៗ ‘Wonder Escape’ SS/17 នៅហាង LYN ។ សម្រាប់ព័ត៌មានថ្មីៗ និងកម្មវិធីប្រូម៉ូស៊ិន សូមចូលទៅកាន់ www.lynaccs.com, facebook: Lyn Cambodia និង Instragram: lyn_cambodiaofficial ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ Ms. Udomluk T. email: [email protected]៕