Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរអប្សរា ដាក់ដំណើរការគេហទំព័រទេសចរណ៍អង្គរ ដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធទេសចរណ៍តំបន់អង្គរ

30-01-2017 14:38

(ភ្នំពេញ)៖ អាជ្ញាធរអប្សរានឹងដាក់ឲ្យដំណើរការគេហទំព័រថ្មីមួយ (www.angkor.com.kh) ក្នុងបំណងផ្សព្វផ្សាយ និងផ្តល់ព័ត៌មានឲ្យកាន់តែទូលំទូលាយ និងបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជន ក្នុងការស្វែងយល់ពីប្រវត្តិសាស្រ្តសម័យអង្គ តំបន់ទេសចរណ៍សំខាន់ៗ សេវាកម្មទេសចរណ៍ផ្សេងៗ និងព័ត៌មានសំខាន់ៗ ពាក់ព័ន្ធវិស័យទេសចរណ៍ជាច្រើន នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ។

បើតាមការជូនដំណឹងរបស់អាជ្ញាធរអប្សរា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ គេហទំព័រ នឹងដាក់ឲ្យដំណើរការជាផ្លូវការចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះតទៅ៕