Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមកម្មករជាច្រើនរយនាក់ ផ្ទុះការតវ៉ារហូតបិទផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ បណ្តាលឲ្យកកស្ទះយ៉ាងខ្លាំង

30-01-2017 11:29

(ភ្នំពេញ)៖ ក្រុមកម្មករ-កម្មការិនី ជាង២០០នាក់តំណាងឲ្យជាង១ពាន់នាក់ មកពី៣រោងចក្រ នៅវេលាម៉ោងជា១១ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ បាននាំគ្នាទៅបិទផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បណ្តាលឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា មូលហេតុដែលនាំឲ្យបិទផ្លូវជាតិលេខ១នោះ គឺមកពីថៅកែមិនបើកប្រាក់ខែជូន។

នៅពេលនេះអាជ្ញាធរ និងសមត្ថកិច្ច បាននិងកំពុងចុះជួយអន្តរាគមន៍ហើយ។