(ភ្នំពេញ)៖ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពិធីអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃ លើកទី២៥ ត្រូវបានបើកដំណើរការហើយ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ នៅសាលសន្និសីទចតុមុខ។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានថ្លែងប្រាប់អង្គភាព Fresh News ថា ពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ លើកទី២៥នេះ ត្រូវបានអញ្ជើញជាអធិបតីភាពដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ក្នុងនាមព្រះរាជតំណាង ព្រះបាទសម្ដេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីសាសនាដ៏ធំនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសង្ឃ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត។