(ភ្នំពេញ)៖ លោក U Htin Kyaw ប្រធានាធិបតីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងភរិយា នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងសប្តាហ៍នេះរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក កឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិ (ទទក) ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ។
ប្រធានាធិបតីមីយ៉ាន់យ៉ា នឹងមកដល់ទឹកដីកម្ពុជានៅម៉ោង ១១៖០០នាទីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ទទួលស្វាគមន៍នៅ ឯអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដោយសម្តេចចៅហ្វាវាំង គង់ សំអុល និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
នៅក្នុងដំណើរទស្សនកិច្ចខាងមុខនេះ ប្រទេសកម្ពុជា នឹងត្រៀមរៀបចំទទួលដំណើរអញ្ជើញរបស់ថ្នាក់ដឹកនំាកំពូល នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាផងដែរ៕