(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១៧ សូមយកព័ត៌មានសំខាន់ៗដែលកើតមាននៅក្នុងសប្តាហ៍នេះ ចំនួន១០ផ្សាយជូនលោកអ្នក! សូមអានព័ត៌មានប្រចាំសប្តាហ៍៖
១៖ ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាដើមខែកុម្ភៈខាងមុខនេះ
២៖ ទេសរដ្ឋមន្ត្រី សេរី កុលស បញ្ជាក់ហេតុផល៣ចំណុច ដែលអាមេរិកត្រូវតែលុបបំណុលឈាមពីកម្ពុជា និងផ្តល់ជំនួយដោះមីន ដែលបានទម្លាក់មកលើកទឹកដីកម្ពុជា
៣៖ ការលុបចោលកិច្ចព្រមព្រៀង TPP របស់លោក ដូណាល់ ត្រាំ ចំណេញដល់កម្ពុជា៖ រោងចក្រជាច្រើនរត់ពីវៀតណាមមកបើកនៅកម្ពុជាវិញ
៤៖ រាជរដ្ឋាភិបាលកម្ពុជា បង្កើតរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ បង្កើនផ្ទៃដីជាង១លានហិកតាបន្ថែម សរុបទាំងអស់ជាង៧លានហិចតា
៥៖ ក្រសួងធនធានទឹក៖ ពីខែកុម្ភៈ ដល់ខែមេសា នៅកម្ពុជាអាចនឹងមានភ្លៀងកក់ខែច្រើន, បាតុភូតធម្មជាតិ អាចកើនមានឡើង ចាប់ពីខែមេសា ដល់ខែមិថុនា !
៦៖ លោក ដូណាល់ ត្រាំ ចង់ឲ្យមានការទារពន្ធ ២០% លើទំនិញនាំចូលពីម៉ិចស៊ីកូ យកទៅកសាងជញ្ជាំងព្រំដែន!
៧៖ ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល ចាប់ផ្តើមផ្គត់ផ្គង់ថាមពលទៅកាន់ខេត្តព្រៃវែង និងស្វាយរៀងនៅថ្ងៃនេះហើយ
៨៖ រុស្ស៊ីអំពាវនាវឲ្យអាមេរិក «លើកលែងការចោទប្រកាន់ អ្នកសារព័ត៌មាន RT» ដែលត្រូវបានចាប់ខ្លួន នៅថ្ងៃផ្ទុះការតវ៉ាប្រឆាំង លោក ដូណាល់ ត្រាំ!
៩៖ ទីក្រុងប៉េកាំង ណែនាំមិនឲ្យដុតផាវនៅថ្ងៃចូលឆ្នាំថ្មី ព្រោះខ្លាចបំពុលបរិស្ថានកាន់តែខ្លាំងថែមទៀត!
១០៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពន្យល់អំពីចំណាត់ការ និងបង្ហាញដីកាបង្គាប់ឲ្យចាប់ខ្លួន ជូនសាធារណជន លើករណីខ្មាន់កាំភ្លើងឈ្មោះ អ៊ុំ សួស្តី