(ភ្នំពេញ)៖ រយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស លើកទី១ កម្លាំងមាននគរបាល និងកងរាជអាវុធហត្ថបង្ក្រាបបានចំនួន ៩៣២ករណី ឃាត់ខ្លួនជនល្មើសចំនួន ២៣០០នាក់។
របាយការណ៍នៃការបង្ក្រាប បទល្មើសគ្រឿងញៀន រយៈពេល២៥ថ្ងៃបានឲ្យដឹងថា៖
* កម្លាំងនគរបាលជាតិ បង្ក្រាប៨៨០ករណី ឃាត់ខ្លួនជនល្មើស២១៦៥នាក់ (ស្រី២០០នាក់)
១៖ ករណីជួញដូរ៥៧១ករណី ឃាត់ខ្លួន៩៩១នាក់ (ស្រី១២៨នាក់)
២៖ ករណីប្រើប្រាស់ ៣០៦ករណី ឃាត់ខ្លួន១១៧០នាក់ (ស្រី៧១នាក់)
៣៖ ករណីកែច្នៃ ១ករណី ឃាត់ខ្លួន២នាក់ (ស្រីម្នាក់)
* កម្លាំងកងរាជអាវុធហត្ថ បង្ក្រាប៥២ករីណ ឃាត់ខ្លួនជនល្មើស១៣៥នាក់ (ស្រី១៤នាក់)
១៖ ករណីជួញដូរ៣៤ករណី ឃាត់ខ្លួន៨១នាក់ (ស្រី៧នាក់)
២៖ ករណីប្រើប្រាស់១៨ករណី ឃាត់ខ្លួន៥៤នាក់ (ស្រី៧នាក់)
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕