(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង គណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ពេញមួយថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នេះ បានបើកយុទ្ធនាការ ចុះចែកអំណោយមូលនិធិ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ក្នុងខេត្តព្រៃវែង។
សម្រាប់យុទ្ធនាការពេញមួយថ្ងៃនេះ គឺម៉ោង៩ព្រឹក លោក ស សុខា ចុះចែកជូនប្រជាពលរដ្ឋ នៅស្រុកពាមជរ ចំនួន២ឃុំ សរុប១១គ្រួសារ លុះម៉ោង១០ព្រឹក នៅស្រុកពាមរក៍ ចំនួន៣ឃុំ សរុប១៦គ្រួសារ និងម៉ោង១៥ព្រឹក ក្រុងព្រៃវែង ចំនួន២សង្កាត់ សរុប២៤គ្រួសារ។
សួមបញ្ជាក់ថា ពលរដ្ឋដែលទទួលបានមូលនិធិសម្ដេច ស ខេង រួមមាន៖ គ្រួសារស្ដ្រីឆ្លងទន្លេ, គ្រួសារបុណ្យសព។
សូមជំរាបថា យុទ្ធនាការចុះចែកអំណោយមូលនិធិសម្ដេចក្រឡោហោម ដល់ខ្នងផ្ទះប្រជាពលរដ្ឋ នឹងធ្វើឡើងរហូតដល់ឆ្នាំ២០១៨ ហើយធ្វើនៅទូទាំងខេត្តព្រៃវែង៕