Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃសៅរ៍នេះ! ប៉ូលីសឃាត់អ្នកបើករថយន្ត លើសល្បឿនកំណត់១៧៥នាក់ អប់រំ២៦នាក់ និងផាកពិន័យ១៤៩នាក់ !

28-01-2017 18:24

(ភ្នំពេញ)៖ លទ្ធផលអនុវត្តច្បាប់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ កម្លាំងនគរបាលអនុវត្តច្បាប់ចរាចរណ៍ បានត្រួតពិនិត្យអ្នកបើកបរលើសល្បឿន៖

* លើសល្បឿនកំណត់ចំនួន១៧៥នាក់
* ធ្វើការអប់រំ២៦នាក់ មានអ្នកបើកបររថយន្តតូច២១នាក់ និងរថយន្តធំ៥នាក់
* ពិន័យ១៤៩នាក់ ដែលជាអ្នកបើកបររថយន្តតូច១៤៧នាក់ និងរថយន្តធំ២នាក់

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ សូមបើកបរគោរពល្បឿនកំណត់៕