(រតនគិរី)៖ កម្មវិធីជិះកង់ស្វែងរកថវិកាទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្រ្គោះជាតិជីវិតកុមារលើកទៅពីរ បានធ្វើដំណើរទៅដល់ខេត្តរតនគិរិភាគឦសាន នៃប្រទេសកម្ពុជាហើយនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នេះ។ កម្មវិធីជិះកង់ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផានៅក្នុងខេត្តរតនគិរី រៃអង្គាសថវិកាបានជាង ១៦លានរៀល។
កម្មវិធីជិះកង់នាព្រឹកមិញនេះ ក៏មានការអញ្ជើញចូលរួមពីលោក ថង សាវុន អភិបាលខេត្តរតនគិរីផងដែរ។ កង់គន្ធបុប្ផា ដែលបានធ្វើដំណើរទៅដល់ខេត្តរតនគិរីនេះ គេសង្កេតឃើញទាំងអភិបាលខេត្ត មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្ត បានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន ទៅក្នុងហិបសប្បុរសធម៌។
សូមបញ្ជាក់ថា ខេត្តរតនគិរី គឺជាខេត្តទី១១ ដែលកង់គន្ធបុប្ផាបានចុះទៅដល់ ដើម្បីស្វែងរកថវិកាទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ជួយសង្រ្គោះជីវិតកុមារកម្ពុជា៕