(ភ្នំពេញ)៖ ពីទីលានវាយកូនហ្គោលនៅថ្ងៃចុងសប្តាហ៍នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតជូនពរបងប្អូនខ្មែរជាប់សែស្រឡាយចិន ក៏ដូចជាបងប្អូនខ្មែរមានដើមកំណើតចិន បានជួបតែសេចក្តីសុខក្នុងឱកាសបុណ្យចូលឆ្នាំចិន។
សម្តេចនាយករដ្ឋមន្រ្តី បានកត់សម្គាល់ទៀតថា នៅថ្ងៃនេះធាតុអាកាសត្រជាក់ល្អជាមួយសុខសន្តិភាព ដែលគ្រប
ដណ្តប់ទូទាំងប្រទេស បានផ្តល់ឱកាសឲ្យបងប្អូនខ្មែរបានសប្បាយរីករាយនៅថ្ងៃចុងសប្តាហ៍ ក៏ដូចជាក្នុងឱកាសបុណ្យចូលឆ្នាំចិន។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាការពារសន្តិភាព ដោយសម្តេចបញ្ជាក់ថា មានសន្តិភាពទើបមានការសប្បាយ។
សូមបញ្ជាក់ថានៅថ្ងៃចុងសប្តាហ៍នេះ ក៏ដូចជាថ្ងៃចុងសប្តាហ៍កន្លងទៅផងដែរ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅវាយកូនហ្គោល ដើម្បីនាំមកនូវសុខភាពល្អ និងកម្លាំងពលំមាំមួន៕