(ស្វាយរៀង)៖ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជនជាតិកូរ៉េខាងត្បូងចំនួន៣៦នាក់ មកព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។
សកម្មភាពពិនិត្យ និងព្យាបាលជំងឺនោះរួមមាន ចាក់ម្ចុលវិទ្យាសាស្រ្ត ភ្នែក ថ្នាំបំបាត់ការឈឺចាប់ និងមាត់ធ្មេញ ព្រមជំងឺមួយចំនួនទៀតផងដែរ៕