Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាលកម្ពុជា បង្កើតរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ បង្កើនផ្ទៃដីជាង១លានហិកតាបន្ថែម សរុបទាំងអស់ជាង៧លានហិចតា

27-01-2017 17:07

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យឲ្យបង្កើតរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ មានផ្ទៃដីសរុបជាង១លានហិកតាបន្ថែមទៀត ដើម្បីតភ្ជាប់តំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា ដូចមានផែនទី និងនិយាមការ ភ្ជាប់ជូនក្នុងឧបសម្ព័ន្ធ១នៃអនុក្រឹត្យនេះ។ នេះបើយោងតាម អនុក្រឹត្យរបស់សម្ដេចតេជោ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាច ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧។ 

ការបង្កើតរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ បង្កើនផ្ទៃដីជាង១លានហិកតាបន្ថែមនេះ ធ្វើឲ្យមានផ្ទៃដីសរុបទាំងអស់ជាង៧លានហិចតា។

អនុក្រឹត្យបានបញ្ជាក់ថា របៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ ត្រូវបានបែកចែកជា៣រួមមាន ទី១៖ របៀងអភិរក្សជីវៈចម្រុះឦសាន មានផ្ទៃដី ៧៥៧,៦៦១ហិកតា, ទី២៖ របៀងអភិរក្សជីវៈចម្រុះឧត្តរ មានផ្ទៃដី ៥០០,៨១០ហិកតា និងទី៣៖ របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ មានផ្ទៃដី ១៦៩,៤៦៩ហិកតា៕

ព័ត៌មានលម្អិត សូមអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖