Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឃើញម្តាយរួមដំណែកជាមួយសហាយ ទាយពូថៅកាប់សាហាយម្តាយរងរបួសធ្ងន់

27-01-2017 16:54

(ពោធិ៍សាត់)៖ បុរសម្នាក់ទប់កំហឹងមិនបាន ខឹងម្តាយបង្កើតរួមដំណែកជាមួយសហាយស្មន់ ទាយពូថៅកាប់សហាយម្តាយចំសៀតផ្កាខាងឆ្វេង រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។ ហេតុការណ៍ខាងលើនេះ កើតឡើងនៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ករណីហឹង្សាខាងលើនេះបង្កដោយជនសង្ស័យ ជាកូនឈ្មោះ សយ ជា ភេទប្រុស អាយុ ២៥ឆ្នាំ។ ជនរងគ្រោះមានឈ្មោះ ប៊ុន ប៉ាន់ ភេទប្រុស អាយុ ៦៥ឆ្នាំ។

លោកអធិការបន្តថា មុនពេលកើតហេតុម្តាយរបស់ជនសង្ស័យ បានទៅលេងផ្ទះជងរងគ្រោះ ពេលនោះជនសង្ស័យបានងឿងឆ្ងន់ពីសកម្មភាពរបស់អ្នកទាំង២ ក៏លបមើលឃើញម្តាយ កំពុងតែរួមដំណែកក្នុងផ្ទះជាមួយជនរងគ្រោះ ក៏កើតកំហឹងយកពូថៅកាប់ជនរងគ្រោះចំសៀតផ្កាខាងឆ្វេងរងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុ ជនបង្កហឹង្សាបានរត់គេចខ្លួនបាត់ស្រមោល ដោយឡែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។ ករណីហឹង្សាខាងលើនេះ ត្រូវបានគេដឹងថា ជនរងគ្រោះ ក៏មានប្រពន្ធ ចំណែកម្តាយរបស់ជនសង្ស័យ ក៏មានប្តីផងដែរ៕