(ភ្នំពេញ)៖ សាលាដំបូងខេត្តស្វាយរៀង បានធ្វើលិខិតបំភ្លឺជាសាធារណ:មួយពាក់ព័ន្ធទៅនឹងអត្ថបទ Fresh News ចុះផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ ដោយយោងទៅតាមបណ្ដឹងចោទប្រកាន់ របស់ប្រជាពលរដ្ឋ១១គ្រួសារ ដែលប្ដឹងចោទថាលោកចៅក្រម កើត សាំង នៃសាលាដំបូងខេត្តស្វាយរៀង មិនព្រមបន្តអនុវត្តនីតិវិធី ដោយបង្កករឿងក្ដីទុកមិនព្រមចាត់ការឡើយ។
ការិយាល័យនិពន្ធព័ត៌មាន Fresh News សូមមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ហើយសុំចុះផ្សាយនូវលិខិតបំភ្លឺទាំងស្រុង ដូចមានខ្លឹមសារនៅខាងក្រោមស្រាប់៖