(ភ្នំពេញ)៖ លោក U Htin Kyaw ប្រធានាធិបតីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងភរិយា នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាចុងសប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០១៧។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក កឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិ (ទទក) ប្រាប់ឲ្យដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧នេះ។
នៅក្នុងដំណើរទស្សនកិច្ចខាងមុខនេះ ប្រទេសកម្ពុជា នឹងត្រៀមរៀបចំទទួលដំណើរអញ្ជើញរបស់ថ្នាក់ដឹកកំពូល នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាផងដែរ៕