(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសរួមមួយ ដោយសម្រេចកែសម្រួល នៃការផ្តល់សេវា រដ្ឋបាលរបស់ក្រសួងមហាផ្ទៃ រួមមានទាំងតម្លៃនៃសេវា និងពេលវេលានៃការបម្រើសេវា ជូនប្រជាពលរដ្ឋផងដែរ ដែលការកែសម្រួលនេះ ចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៧តទៅ។
ប្រកាសអន្តរក្រសួងនោះ បានសម្រេចលុបចោលការយកលុយ ចំពោះការបម្រើសេវាមួយចំនួនដូចជា៖
* ការធ្វើសំបុត្រអាពាហ៍ពិពាហ៍ របស់ជនបរទេស ជាមួយប្រជាពលរដ្ឋខ្មែរ
* ការផ្តល់សៀវភៅស្នាក់នៅ
* ទុតិយតា ឬតតិយតា សៀវភៅស្នាក់នៅ
* ការស្នើសុំបន្ថែម ឬបន្ថយសមាជិក ក្នុងសៀវភៅស្នាក់នៅ
* ការផ្តល់សៀវភៅគ្រួសារ
* ទុតិយតា និងតតិយតា សៀវភៅគ្រួសារ
* ការស្នើសុំបន្ថែម ឬបន្ថយសមាជិកគ្រួសារ ក្នុងសៀវភៅគ្រួសារ
* ការផ្តល់អត្តសញ្ញាណបណ្ណ សញ្ជិតខ្មែរ
* ទុតិយតា ឬតតិយតា អត្តសញ្ញាណបណ្ណសញ្ជិតខ្មែរ។
ដើម្បីចូលរួមផ្សព្វផ្សាយនូវការកែសម្រួលនេះ ឲ្យបានកាន់តែទូលំទូលាយ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវតារាងតម្លៃ និងពេលវេលានៃការបម្រើសេវារដ្ឋបាល របស់ក្រសួងមហាផ្ទៃ ស្វែងយល់ដូចខាងក្រោម៖