Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ប្រធានាធិបតីម៉ិកស៊ីកូ ប្រកាសលុបចោលដំណើរទៅកាន់សហរដ្ឋអាមេរិក ជួបពិភាក្សាជាមួយលោក ដូណាល់ ត្រាំ ជុំវិញករណីសង់ជញ្ជាំងព្រំដែន

27-01-2017 00:08

(ម៉ិកស៊ីកូ)៖ ឆ្លើយតបនឹងការលើកឡើងរបស់លោក ដូណាល់ ត្រាំ ភ្លាមៗ, នៅ​មុននេះបន្តិច លោកប្រធានាធិបតីម៉ិកស៊ីកូ អេនរីគ ផេណា នាតូ (Enrique Pena Nieto) បានប្រកាសលុបចោលដំណើរទស្សនាកិច្ច ទៅកាន់សហរដ្ឋអាមេរិក ដែលគ្រោងនឹងជួបប្រជុំពិភាក្សាជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជុំវិញបញ្ហាសាងសង់ជញ្ជាំងព្រំដែននៃប្រទេសទាំងពីរ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ។

ការប្រកាសលុបចោលរបស់ប្រធានាធិបតីម៉ិកស៊ីកូបែបនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងថា លោកប្រធានាធិបតីម៉ិកស៊ីកូ អេនរីគ ផេណា នាតូ (Enrique Pena Nieto) គួរតែលុបដំណើរទស្សនកិច្ចមកកាន់រដ្ឋធានីវ៉ាស៊ីនតោន ប្រសិនបើនៅតែ​ប្រកាន់ ជំហរជាប់មិនព្រមធ្វើការចំណាយលើការសាងសង់ជញ្ជាំងព្រំដែន រវាងប្រទេសទាំងពីរទេនោះ។

សូមជំរាបថា លោក ដូណាល់ ត្រាំ បានបញ្ជាក់ពីជំហរផ្លូវការរបស់ខ្លួន​តែម្តង​ ទៅលើគំរោងកសាងជញ្ជាំងព្រំដែនដោយលោក​ទាមទារ​ឲ្យ​ប្រទេសម៉ិកស៊ីកូ «ចេញថ្លៃកសាង​ឲ្យបាន​១០០%ពេញតែម្តង» ចំពោះគំរោងទាំងមូល ក៏ប៉ុន្តែលោក អេនរីគ ផេណា នាតូ បានបញ្ជាក់​ជាថ្មីនិងដដែលៗ​ម្ដងទៀតថា ម៉ិកស៊ីកូនឹងមិនចេញថ្លៃសាងសង់ ជញ្ជាំងព្រំដែនរបស់លោក ដូណាល់ ត្រាំ ជាដាច់ខាត»៕