(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលខណ្ឌជ្រោយចង្វារ បានឲ្យភ្នាក់ងារ Fresh News ដឹង ថា ដើម្បីអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀន នូវទូទាំងប្រទេ ស ក្នុងរយះពេល៦ខែ ដំបូងនេះ តាំងពីយប់ថ្ងៃទី២៥ រហូត មកដល់រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងតាមបណ្ដាប៉ុស្ដិ៍ ក្នុងមូលដ្ឋាន បានបង្ក្រាបជនសង្ស័យពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៨នាក់ ដកហូតបានថ្នាំញៀ ន២៦កញ្ចប់ កាំបិតដាវ៥ដើម និងម៉ូតូ៣គ្រឿង ។

ការអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀននូវទូទាំងប្រទេសរហូតអាចឈានទៅបង្ក្រាបឃាត់ខ្លួនជនសង្ស័យទាំង៨នាក់
នេះ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ នៅតាមបណ្ដោយផ្លូវជាតិ លេខ៦ និងនៅត្រង់ចំណុចផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវលំ ស្ថិតក្នុង សង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

លោក ឯក សេរីវុធ បានបញ្ជាក់ថា ពាក់ព័ន្ធករណីបង្ក្រាបជនជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ គឺបានបន្តប្រតិបត្តិការ តាំងពីយប់ថ្ងៃទី២៥ ទើបអាចឈានទៅឃាត់ខ្លួន ជនប្រើ ប្រាស់គ្រឿងញៀនបាន៣នាក់ រហូតមកដល់ព្រឹកថ្ងៃ២៦ ក៏បន្តប្រត្តបត្តិការ បង្ក្រាបនិងឃាត់ខ្លួនបន្ថែមបាន៤នាក់ទៀត និងដកហូតបានថ្នាំញៀន៣កញ្ចប់និងម៉ូតូ៣គ្រឿង ។

អធិការរងដដែល បានបញ្ជាក់ទៀតថា ក្នុងប្រត្តបត្តិការនេះ នៅតែបន្តរហូតមកដល់រសៀលថ្ងៃដដែល ទើបកម្លាំងយើង អាចឈានទៅលបឆ្មក់បង្ក្រាបបានជនសង្ស័យម្នាក់ទៀត និងដកហូតបានថ្នាំញៀន២៣កញ្ចប់ កាំបិតដាវ៥ដើម ដែល ជនសង្ស័យកំពុងសង្ងំធ្វើសកម្មភាពចរាចរគ្រឿងញៀន ផង ដែរ ។

ក្រោយបង្ក្រាប សមាសភាពរបស់ជនជួញដូរនិងប្រើប្រាស់ គ្រឿងញៀនទាំង៨នាក់ រួមនិងវត្ថុតាង ត្រូវបញ្ជូនមកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំ នុំរឿងចាត់ការតាមនិតិវិធី ៕