(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតសូមថ្លែងអំណរព្រះគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បន្ទាប់ពីទទួលបានព្រះរាជសារលិខិតព្រះអង្គទាំងទ្វេ ដែលទ្រង់បានប្រោសព្រះរាជទាននូវ ការអបអរសាទរ ព្រមទាំងប្រសិទ្ធពរបវរមហាប្រសើរដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសទទួលបាន ពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ» (IOC President's Trophy) ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅវិមានសន្តិភាព៕