(ភ្នំពេញ)៖ រថយន្ត Rolls-Royce Dawn ត្រូវបានប្រកាសជា «រថយន្តប្រណីតបំផុត» ដោយអ្នកសារព័ត៌មានកំពូលៗ ដែលធ្វើជាក្រុមអ្នកវិនិច្ឆ័យឯករាជ្យ នៅក្នុងកម្មវិធី ពានរង្វាន់រថយន្តប្រចាំឆ្នាំនៅចក្រភពអង់គ្លេស ។
គណៈកម្មការវិនិច្ឆ័យ គឺជាអ្នកសារព័ត៌មានអាជីពល្បីៗចំនួន២៧រូប ហើយកម្មវិធី បានធ្វើការជ្រើសរើសរថយន្តល្អបំផុត ដែលចេញលក់ក្នុងរយៈកាល ១២ ខែចុងក្រោយ ចេញពីបញ្ជីរថយន្តចំនួន៥៦ម៉ូដែល ដែលទើបនឹងចេញលក់ថ្មីៗ ហើយក្នុងការកាត់សេចក្តី គណៈកម្មការវិនិច្ឆ័យ ដែលជាអ្នកអត្ថាធិប្បាយ ល្បីឈ្មោះបំផុតនៅក្នុងពិភពលោក។
លោក Ollie Marriage មកពីទស្សនាវដ្ដី Top Gear បានឲ្យដឹងថា រីករាយក្នុងការបើកបរ និងជិះគឺមានតែ Rolls-Royce ប៉ុណ្ណោះ ហើយរថយន្តនេះ ពិតជាស្រស់ឆើតឆាយក្រៃលែង ដោយផ្សំគ្នា រវាងភាពប្រណីតពីបុរាណ ជាមួយនឹងភាពទាន់សម័យ ហើយជារថយន្តដែលមានបច្ចេកវិទ្យាទាន់សម័យ និងមានបណ្ដាញតភ្ជាប់ទំនាក់ទំនង សម្បូរបែប ។ រថយន្តនេះប្រៀបបាននឹងតារាភាពយន្ត-Nargess Banks ទស្សនាវដ្ដី Forbes Life, Wallpaper ។
លោកបន្ថែមថា បើនិយាយពីភាពប្រណីត និងភាពស្រស់ឆើតឆាយ ម៉ូដែល Dawn គឺមានទាំងពីរ ដំណើរការស្ងាត់ ប្រព័ន្ធមេកានិករបស់ដំបូល ដែលមានដំណើរការស្មុគស្មាញ ប៉ុន្តែស្រស់ស្អាត និងភាពស្រស់ឆើតឆាយជាទូទៅ ធ្វើឲ្យរថយន្តដែលកើតចេញពីស្នាដៃសិប្បកម្មអង់គ្លេស ជាម្ចាស់ជ័យលាភី -Tom Ford ទស្សនាវដ្ដី Top Gear Magazine ។
ចាប់តាំងពីការបង្ហាញខ្លួន លើទីផ្សារនៅខែមីនា ឆ្នាំ២០១៦ ម៉ូដែល Dawn បានទទួលការកោតសរសើរ ទូទាំងពិភពលោក ដោយក្នុងនោះ រាប់ទាំងពានរង្វាន់ពីស្ថាប័នព័ត៌មានល្បីៗ បំផុតផ្នែកទំនិញប្រណីត និងរថយន្តមួយចំនួនថែមទៀតផង ។ នៅកម្រិតតំបន់ សារព័ត៌មានបោះពុម្ព និងគេហទំព័រមួយចំនួន ដូចជា Australian Financial Review, Robb Report India និង The Straits Times ក៏បានសរសើរស្រដៀងគ្នា ចំពោះរថយន្ត Dawn ថាជាតឹកតាងចុងក្រោយនៃការធ្វើដំណើរ តាមរយន្តបើកដំបូលប្រណីតពិតៗ ។
អគ្គនាយកប្រតិបត្តិក្រុមហ៊ុន រថយន្ត Rolls-Royce លោក Torsten Müller-Ötvös បានលើកឡើងថា «ចាប់តាំងពីការបង្ហាញខ្លួន នៅឆ្នាំ២០១៦ ម៉ូដែល Dawn បានបង្ហាញដល់សុភាពបុរស និងសុភាពនារីជំនាន់ថ្មី ដែលមានភាពបត់បែនខ្ពស់ ឲ្យស្គាល់ពីរថយន្ត Rolls-Royce ។ អតិថិជននៃទំនិញប្រណីតពិតៗទាំងនេះ ត្រូវបានទាញចំណាប់អារម្មណ៍ មកកាន់រថយន្ត Rolls-Royce ដ៏ប្រណីត និងស្រស់ឆើតឆាយអស្ចារ្យបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ហើយរាល់រថយន្ត Rolls-Royce នីមួយៗត្រូវបានផលិតដោយដៃយ៉ាងផ្ចិតផ្ចង់ នៅឯមជ្ឈមណ្ឌលប្រណីតភាពរបស់យើង ក្នុងក្រុង Goodwood នៃ West Sussex ។ ការកោតសរសើរបែបនេះ ជាតឹកតាងបញ្ជាក់អំពីជំនាញ ដ៏អស្ចារ្យរបស់បុគ្គលិកប្រុសស្រី ដែលមានចំនួន១,៧០០នាក់ដែលរួមចំណែក ក្នុងការបង្កើតរថយន្តល្អបំផុតក្នុងលោក»។
កម្មវិធីពានរង្វាន់រថយន្តប្រចាំឆ្នាំ របស់ចក្រភពអង់គ្លេស (UKCOTY) គឺជារង្វាន់ឯករាជ្យ ដែលត្រូវបានរៀបចំឡើង ដើម្បីបញ្ជាក់ ក៏ដូចជាផ្ដល់ដំណឹង ស្តីពីរថយន្តថ្មីដែលល្អបំផុត នៅលើទីផ្សារ។ ចាប់តាំងពីឆ្នាំ ២០១៤ កម្មវិធីពានរង្វាន់រថយន្តប្រចាំឆ្នាំរបស់ ចក្រភពអង់គ្លេស បានរៀបចំការធ្វើតេស្ត សាកល្បងលើដងផ្លូវ ដោយចៅក្រម ដែលត្រូវអនុវត្តលើដងផ្លូវ ដែលប្រើប្រាស់ដូចគ្នា ដោយសាធារណជន ដែលទិញរថយន្តដូច្នោះដែរ។ ទន្ទឹមនឹងនោះ អ្នកវិនិច្ឆ័យជាអ្នកសារព័ត៌មាន អាជីពចំនួន ២៧រូប ស្ថិតក្នុងចំណោមគណៈកម្មការ កាត់សេចក្តីរបស់ UKCOTY៕