(ភ្នំពេញ)៖ រថយន្តដឹកហ្គាស់ធន់ធំមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3A-6747 បានបើកបុករថយន្តកូរ៉ូឡាមួយគ្រឿង បណ្តាលឲ្យធ្លាក់ចូលប្រឡាយទឹកស្អុយ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ខណ្ឌមានជ័យ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចបានចេញជួយអន្តរាគមន៍ ដើម្បីស្រង់រថយន្តមកលើគោក។ យ៉ាងណាក៏ដោយគ្រោះថ្នាក់មួយនេះ មិនបណ្តាលឲ្យមាន​អ្នករងគ្រោះនោះឡើយ៕