(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League 2016 ដែលចាប់ផ្តើមឡើងតាំងពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នាពុហកីឡដ្ឋានជាតិអូឡាំពិកនោះ បានបិទបញ្ចប់នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះហើយ។

កម្មវិធីបិទការប្រកួតកីឡាបាល់ទាត់នេះ មានការចូលរួមដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ​ យុវជន និងកីឡា និង នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្្ធកីឡាបាល់ទាត់កម្ពុជា ។

សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់ Soccer League 2016 នេះជាការប្រកួតលើកទី៤ហើយ៕