(ស្វាយរៀង)៖ ប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលរស់នៅខេត្តស្វាយរៀង បានធ្វើលិខិតផ្តិតមេដៃ ស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ បន្ទាប់រឿងក្តីរបស់ខ្លួន អូសបន្លាយជាច្រើនឆ្នាំ ដោយចៅក្រមសាលាដំបូង ខេត្តស្វាយរៀង លោក កើត សាំង មិនព្រមបន្តអនុវត្តន៍នីតិវិធី ដោយបង្កករឿងក្តីទុក មិនព្រមចាត់ការឡើយ។
ដោយសារទ្រាំ និងរង់ចាំរយៈពេលជាច្រើនឆ្នាំមកហើយ នៅតែចៅក្រមរូបនោះ មិនព្រមចាត់ការតាមនីតិវិធី ទើបពួកគាត់សម្រេចចិត្ត ធ្វើលិខិតសុំអន្តរាគមន៍ ពីប្រមុខរាជរដ្ឋាភិបាល យ៉ាងដូច្នេះសង្ឃឹមថា នឹងទទួលបានការផ្តល់យុត្តិធម៌។
ដោយសុំមិនអត្ថាធិប្បាយ ពាក់ព័ន្ធករណីនេះ សូមអានលិខិតរបស់ ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង១១គ្រួសារ ទាំងស្រុងដូចខាងក្រោម៖