Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាវាទេសចរណ៍យក្សមួយគ្រឿងទៀត ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ផ្ទុកភ្ញៀវទេសចរជាង១ពាន់នាក់

26-01-2017 09:35

(ព្រះសីហនុ)៖ នាវាទេសចរណ៍យក្សមួយគ្រឿងទៀតមានឈ្មោះ VOLENDAM ដែលជានាវាមានសញ្ជាតិហូឡង់ផ្ទុកទេសចរ ចំនួន១៣៦៣នាក់/ស្រី៧៣២នាក់ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅព្រឹកព្រលឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ។

ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ លោក ឱ សារឿន បានឲ្យដឹងថា នៅក្នុងនាវានោះ មាននាវឹកចំនួន៦០១នាក់ ស្រី៩៣នាក់ មាន៣១សញ្ជាតិ ហើយបាននាំភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ ៤១សញ្ជាតិ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិ អាមេរិកាំង ចំនួន៤៦៨នាក់ ,ភ្ញៀវទេសចរណ៍ជាតិ កាណាដា ចំនួន២១១នាក់ និងភ្ញៀវទេសចរណ៍ជាតិ អង់គ្លេសចំនួន២៧៧។

គួរបញ្ជាក់ថា នាវាខាងលើនេះ មានបណ្តោយប្រវែង ២៣៧,៩០ម៉ែត្រ,ទទឹងប្រវែង៣៤,៤៥ម៉ែត្រ និងជំរៅទឹក៨ម៉ែត្រ។នាវា ចេញដំណើរមកពីប្រទេសវៀតណាម និងបន្តដំណើរទៅប្រទេសថៃ វេលាម៉ោង២៖៣០នាទីរសៀល ក្នុងថ្ងៃដដែល។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយនាវាចូលចត លោកបានបញ្ជាឲ្យកម្លាំងនគរបាលចុះទៅការពារសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ផងដែរ៕