(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ គណៈកម្មាធិការអចិន្រ្តយ៍នៃរដ្ឋសភា បាននិងកំពុងបើកកិច្ចប្រជុំដើម្បីពិនិត្យលើរបៀបវារៈមួយចំនួន និងកំណត់ថ្ងៃបើកកិច្ចប្រជុំសភាពេញអង្គ ដើម្បីធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងប្រកា៤៨ថ្មី(បី) ។
កិ្ចចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដោយមានថ្នាក់ដឹកនាំតំណាងគណៈកម្មការទី១០នៃរដ្ឋសភាចូលរួមដែរ។
សូមជម្រាបថា សំណើសុំធ្វើវិសោធនកម្មនេះ ត្រូវបានចុះហត្ថលេខាដោយក្រុមតំណាងរាស្រ្តចំនួន ៥៥រូប កាលពីកន្លងទៅថ្មីៗនេះ បន្ទាប់ពីមានការប្រកាសដោយ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការធ្វើវិសោធនកម្មលើមាត្រា៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានេះឡើងវិញ ដើម្បីរំលាយតំណែងប្រធានថ្នាក់ដឹកនាំក្រុមមតិភាគតិចក្នុងសភា។ សម្តេចថា ប្រការនេះបានធ្វើឱ្យពិបាកក្នុងការធ្វើការ រួមទាំងមានប៉ុនប៉ងចរចាដោះលែងអ្នកទោស ដែលបំពានដល់អំណាចតុលាការជាដើម៕