(ភ្នំពេញ)៖ ក្រៅពីរូបភាពលោក អេង ឆៃអ៊ាង ចូលកាស៊ីណូលេងល្បែង, Facebook ឈ្មោះ «សីហា» ក៏បានបន្តបង្ហោះទម្លាយរូបភាព និងរៀបរាប់លាតត្រដាងបកអាក្រាត មន្រ្តីជាន់ខ្ពស់តំណាងរាស្រ្តពីររូបរបស់គណបក្សសង្គ្រោះជាតិ ដោយលើកឡើងថា «ការលែងល្បែងស៊ីសង ស្រីញី ប្រុសឈ្មោល សាហាយស្មន់វាជារឿងធម្មតា ទៅហើយក្នុងបក្សសង្គ្រោះជាតិ។ តែរឿងដែលមិនធម្មតាគឺការលួចសាហាយគ្នារវាងអ្នកតំណាងរាស្ត្រ២នាក់គឺលោក ចាន់ ចេង និងលោកស្រី ពត ពៅ»។
ម្ចាស់ Account Facebook បានបង្ហោះរូបភាព និងសរសេរទម្លាយការពិតដូច្នេះដូចខាងក្រោម៖
«ការលែងល្បែងស៊ីសង ស្រីញី ប្រុសឈ្មោល សាហាយស្មន់វាជារឿង ធម្មតាទៅហើយក្នុងបក្ស សង្គ្រោះជាតិរបស់យើង។ តែរឿងដែលមិនធម្មតាគឺការ លួចសាហាយគ្នារវាងអ្នកតំណាងរាស្ត្រ២នាក់គឺលោក ចាន់ ចេង និងលោកស្រី ពត ពៅ ដែលសាហាយគ្នាតាំងពីអ្នកទាំងពីររត់ទៅស្រុកបារាំងឆ្នាំ២០១២។
ថានៅស្រុកបារាំងចុះវាបែកពីប្រពន្ធបែកពីប្តីយកគ្នា ដោះស្រាយតណ្ហារបណ្តោះអាសន្នដូចអាចយោគយល់បាន តែពេលមកដល់ស្រុកវិញ ម៉េចនៅលួចសាហាយគ្នាទៀត។ លោកស្រី ពត ពៅ មានទាំងចៅបែរជាបោកកូនឱយនាំចៅទៅដើរលេង២យប់ ដើម្បីឱយ ចាន់ ចេង មកដេកជាមួយ ក្នុងពេលប្តីជាប់យាមឃ្លាំងឱយគេក្នុងពេលយប់។ សំណាងហើយលោក ចាន់ ចេង និងលោកស្រី ពត ពៅ ដែលប្តីមកមិនទាន់ ព្រោះប្តីទូរស័ព្ទមកមុន ថាយប់នេះអត់យាមត្រូវមកផ្ទះវិញ។ លោក ចាន់ ចេង រត់ចោលខោខ្លី ដែលលោកស្រីពត ពៅ ហែកចោលញាត់ក្នុងបង្គន់ទាន់ពេលកុំអី ដូចពស់កេងកងហើយ។
លោកប្រធាន និងអនុប្រធានមិនហ៊ាននិយាយអ្វីទេ ព្រោះមានរឿងដូចគ្នា ប្តីក្បត់ប្រពន្ធ ឯប្រពន្ធក៏ក្បត់ប្តីវិញដែរ។ បក្សយើងប្រៀបដូចសត្វធាតុ ទៅហើយលោកប្រធាន»៕