(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក(យប់៤លើក) បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់៩នាក់ និងរបួសស្រាលម្នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៩គ្រឿងរថយន្ដធុនតូចចំនួន៣គ្រឿង, រថយន្ដធុនធំ៤គ្រឿង និងអ្នកថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថា្នក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, មិនប្រកាន់ស្ដាំ២លើក, ប្រជែង២លើក និងមិនគោរពសិទ្ធិ២លើក។
សូមបញ្ជាក់ថា រយៈពេល២៥ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៩០លើក បណ្ដាលឲ្យស្លាប់១៤១នាក់ របួសធ្ងន់ចំនួន២៧៦នាក់ និងរងរបួសស្រាល១៥៩នាក់៕