(ភ្នំពេញ)៖ លោក អេង ខេង បរុសចំណាស់ដែលមានជំងឺមហារីកមាត់ នឹងត្រូវបញ្ជូនទៅវះកាត់នៅក្នុងប្រទេសអូស្រ្ដាលី ក្រោមការឧបត្ថម្ភថវិការពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
លោកវេជ្ជបណ្ឌិត ង៉ូវ ស្រ៊ុន ស្ថាបនិកសមាគមចក្ខុកម្ពុជាអន្តរជាតិបានថ្លែងឲ្យដឹងថា «ដំបូងយើងគ្រោងធ្វើការវះកាត់លោក អេង ខេង ក្នុងស្រុក ដោយជួលម៉ាស៊ីនវះកាត់ និងអញ្ជើញវេជ្ជបណ្ឌិតជំនាញពីក្រៅប្រទេសឲ្យបាន៦នាក់ មកវះកាត់លោក និង និងអ្នកជំងឺផ្សេងៗទៀតផង។ ប៉ុន្តែដោយសារមិនអាចរកវេជ្ជបណ្ឌិតជំនាញបានគ្រប់ចំនួន ទើបយើងត្រូវបញ្ជូនអ្នកជំងឺទៅវះកាត់នៅប្រទេសអូស្រ្តាលីវិញ»។
លោកបានបន្ដទៀតថា សម្រាប់គម្រោងដែលនាំយកម៉ាស៊ីនវះកាត់ និងអញ្ជើញវេជ្ជបណ្ឌិតជំនាញពីក្រៅប្រទេស មកធ្វើការវះកាត់អ្នកជំងឺដទៃទៀត រួមទាំងឪពុក និងប្អូនប្រុសលោក អេង ខេង ដែលកើតជំងឺមហារីក គឺយើងនៅតែបន្តធ្វើការជួយដដែល។
មកដល់ពេលនេះលោក អេង ខេង បាននឹងកំពុងរៀបចំខ្លួនរួចរាល់ហើយដើម្បីធ្វើដំណើរនៅកាន់បរទេស ដើម្បីវះកាត់ និងព្យាលបាលជំងឺរបស់ខ្លួន៕