(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរង នៃអគ្គស្នងការដ្នាននគរបាលជាតិ និងឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ បាននបើកកិច្ចប្រជុំបូកសរុបការងារគ្រោះថ្នាក់ចរាចរណ៍ រយៈពេល៣សប្ដាហ៍ ក្នុងខែមករា ឆ្នាំ២០១៧និងប្រជុំបានធ្វើការណែនាំ ទៅដល់ក្រុមហ៊ុនដឹកគ្រប់ប្រភេទ។
បើតាមរបាយការណ៍ស្ដីពីគ្រោះថ្នាក់ និងលទ្ធផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល៣សប្ដាហ៍ នៃខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា នៅក្នុងរយៈពេល៣សប្ដាហ៍នៃខែមករា ឆ្នាំ២០១៧នេះ គ្រោះថ្នាក់ប្រៀបធៀបរយៈពេលដូចគ្នា នៃខែមុខកើតឡើងចំនួន២៤២លើកលើ២៥១លើកថយ៩លើកស្មើ៤% ក្នុងនោះ កើតនៅពេលយប់១៣២ លើក ក្នុង១ថ្ងៃមានចំនួន១១.៥លើក មានអ្នកស្លាប់ចំនួន១១៨នាក់លើ៩៦នាក់ កើន២២នាក់ ស្នើ២៣% របួសចំនួន៣៥៦នាក់ លើ៤២៤នាក់ ថយរថយន្ត៦៨នាក់ ស្មើ១៦% ខូចខាតយានយន្តគ្រប់ប្រភេទ ៣៥៨គ្រឿង (រថយន្តធុនធ្ងន់៥២គ្រឿង) ។
ក្នុងរបាយការណ៍ការដដែរបានបញ្ជាក់ទៀតថា ក្នុងប្រតិបតិ្តការត្រួតពិនិត្យការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រយៈពេល៣សប្ដាហ៍ នៃខែមករា ឆ្នាំ២០១៧នេះ ក្រោមការដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកទូទាំងប្រទេសធ្វើការត្រួតពិនិត្យយានយន្តសរុបចំនួន ៣៦៤,០១៧គ្រឿង (ម៉ូតូ៥៦%) រកឃើញយានយន្តល្មើសចំនួន៤៧,៤៦២ គ្រឿងស្មើរ១៣%នៃយានយន្តត្រួតពិនិត្យសរុប ក្នុងនោះបានធ្វើការអប់រំចំនួន១២,៧៦៨គ្រឿងស្មើ៦%បានធ្វើការពិន័យចំនួន៣៤,៦៩៤ គ្រឿងស្មើរ១០% និងអនុវត្តការបង់ប្រាក់ពិន័យទទួលបាថវិកាសរុបចំនួន៨៣៤,៣០០,០០០រៀល (ប្រាំបីរយសាមសិបបួនលានបីរយពាន់រៀលគត់)ស្មើនឹង៨២% ៕