(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសបណ្តេញមន្ត្រីនគរបាលស័ក្តិ៣ម្នាក់ នៅស្នងការដ្ឋាននគរបាល​ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថា បានល្មើសនឹងវិន័យនគរបាលធ្ងន់ធ្ងរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ។

មន្រ្តីនគរបាលម្នាក់នោះ មានឈ្មោះ ដូរ៉ូស៊ីនកូ អូស្តាប់ អត្តលេខ ៧០៨៤០ មានឋានន្តរស័ក្តិជាអនុសេនីយ៍ឯក នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ តាមសេចក្តីប្រកាសក្រសួងមហាផ្ទៃ នឹងលុបឈ្មោះនគរបាលរូបនេះ ចេញពីក្របខណ្ឌនគរបាលជាតិ ចាប់ពីខែមីនា ឆ្នាំ២០១៧ តទៅ ហើយរាល់ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ ត្រូវបានកាត់ផ្តាច់។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ៖