(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានសម្រេចឱ្យកែសម្រួលសមាសភាព ក្រុមការងារចំពោះកិច្ច ដើម្បីសិក្សាលើខ្លឹមសារសេចក្តីព្រាង អនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងកម្ពុជា និងសហរដ្ឋអាមេរិក ស្តីពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជា ដើម្បីកែសម្រួល និងព្រាងខ្លឹមសារជាថ្មី។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់សម្តេចក្រឡាហោម ស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ។

សមាសភាព ក្រុមការងារចំពោះកិច្ចនេះរួមមាន៖ លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន, នាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន, លោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធាន និងមានសមាជិក៥នាក់ផ្សេងទៀត។

ខាងក្រោមនេះជាលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី៖