(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមបិទ​សន្និបាត​បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារបន្តទៀត នៅឆ្នាំ២០១៧ របស់សាលារាជធានីភ្នំពេញ។

កិច្ចប្រជុំនេះក៏មានចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អភិបាលរាជធានីភ្នំពេញ ស្នងការ មេបញ្ជាការអាវុធហត្ថ មេបញ្ជាការយោធា អភិបាលខណ្ឌ ព្រមទាំងមន្រ្តី​ពាក់ព័ន្ធជាច្រើននាក់។

សូមបញ្ជាក់ថា កាលពីម្សិលមិញសាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ ដែលប្រព្រឹត្តទៅពេញ​មួយថ្ងៃតែម្តង៕