(ភ្នំពញ)៖​ មានការផ្អើលពេញផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិត្រពាំងជ្រៃ​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលបុរសម្នាក់ បានតាមទាន់ប្រពន្ធ កំពុងនាំសាហាយស្មន់មកឡើងឋានសួគ៌ដល់ក្នុងបន្ទប់ដេកតែម្តង។ ការដែលស្រ្តីជាប្រពន្ធឥតកេរ្តិ៍ខ្មាស់នាំប្រុសសាហាយមកដល់បន្ទប់ជួលខាងលើនេះ ដោយសារតែលោកប្តីរវល់ទៅធ្វើការរោងចក្រ។

ដោយសារតែទ្រាំលែងបាន បុរសជាប្តីក៏ប្តឹងនគរបាលមូលដ្ឋានឲ្យចុះមកឃាត់ខ្លួន រួចហើយទាំងសាហាយ និងប្រពន្ធត្រូវបាននគរបាលនាំយកទៅសួរនាំ នៅប៉ុស្តិ៍ដើម្បីចាត់ការបន្តទៀត។

មន្រ្តីនគរបាលបានឱ្យដឹងថា បុរសជាប្តីដែលបានរៀបការពេញច្បាប់មានឈ្មោះ ហន​ ថៃ​ អាយុ២២ឆ្នាំ មុខរបរកម្មកររោង​ចក្រ ចំណែក ប្រពន្ធមានឈ្មោះ ដួង លីដា​ អាយុ២៣ឆ្នាំ​ គ្មានមុខរបរ​ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិតាំងបន្ទាយ ឃុំវាពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ​ ចំណែកប្រុសស្នេហ៍ ដែលជាសាហាយស្មន់វ័យក្មេងនោះឈ្មោះ​ ជៀម​ នី​ អាយុ១៩​ឆ្នាំ​ មុខរបរធ្វើការកម្មករសំណង់ នៅភូមិព្រៃទាល់​ សង្កាត់ស្ទឹងមានជ័​យ​ ខណ្ឌមានជ័យ។

បើតាមមន្រ្តីនគរបាលមុនកើតហេតុ នៅវេលាម៉ោង៦ព្រឹក បុរសជាប្តី​ បានចេញពីបន្ទប់ទៅធ្វើការរោងចក្របាត់ ដោយប្រពន្ធមិនទៅធ្វើ
ការទេ សុំច្បាប់សម្រាកនៅបន្ទប់ជួលថា មិនសូវស្រួលខ្លួន។ ខណៈដែលប្តីចេញពីធ្វើការវិញនៅវេលាម៉ោង១១ថ្ងៃត្រង់ ដល់ម៉ោងសម្រាកមកហូបបាយ នៅបន្ទប់ជួលជាមួយប្រពន្ធ។ ស្រាប់តែពេលបើកទ្វារ ក៏ឃើញប្រពន្ធកំពុងគីគីលូ ជាមួយប្រុសសាហាយវ័យក្មេង ពេលនោះធ្វើឱ្យ
បុរសជាប្តីទប់អារម្មណ៍ សឹងមិនជាប់ សឹងតែប្រហាឲ្យក្ស័យទាំងពីរតែម្តង ប៉ុន្តែមិនដាច់ចិត្ត ក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ប្រពន្ធ និងសាហាយស្មន់តែម្តងដើម្បីជួយដោះស្រាយតាមផ្លូវច្បាប់៕