​(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «Tiger Street Football Festival» វិលត្រឡប់មកវិញជាថ្មីម្តងទៀតហើយ ក្នុងឆ្នាំ ២០១៧នេះ។ នេះគឺជាឆ្នាំទី ៥ នៃព្រឹត្តិការណ៍បាល់ទាត់ ដ៏ធំអស្ចារ្យនេះដែលរៀបចំឡើង ដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ។ ក្រុមចូលរួមប្រកួតកាន់តែច្រើន ការប្រកួតកាន់តែច្រើន! ប្រាក់រង្វាន់កាន់តែច្រើនអស្ចារ្យ ១៥,០០០ដុល្លារ សំរាប់ក្រុមជើងឯក «Tiger Street Football Festival 2017» សរុបប្រាក់រង្វាន់ទាំងអស់ រហូតដល់ ៣៩,៥០០ដុល្លារ សំរាប់ក្រុមឈ្នះទាំងការប្រកួតជំរុះ តាមតំបន់ និងការប្រកួតផ្តាច់ព្រ័ត្រ។

​ការចុះឈ្មោះចូលរួមប្រកួតវគ្គ ជម្រុះតាមតំបន់នៃកម្មវិធី «Tiger Street Football Festival 2017» បានចាប់ផ្តើមហើយ នៅខេត្តព្រះសីហនុ បាត់ដំបង សៀមរាប កំពង់ចាម និងរាជធានីភ្នំពេញ រំពឹងនឹងជ្រើសរើសចំនួន ៣៤០ក្រុម ចូលរួមប្រកួត ដើម្បី សំរាំង​យក ៤០ ក្រុមចូលរួមប្រកួតវគ្គផ្តាច់ព័្រត្រ ប្រព្រឹត្តធ្វើឡើងក្នុងរាជធានីភ្នំពេញ មជ្ឈមណ្ឌលកោះពេជ្រខាងមុខ សាលមហោស្រព ថៃ្ងទី ១២ មីនា ឆ្នាំ ២០១៧ ដើម្បីស្វែងរកជើងឯក Tiger Street Football Festival 2017។

ដើម្បីមានសិទ្ធិចូលរួមប្រកួត វគ្គជម្រុះតាមតំបន់ កីឡាករទាំងអស់ត្រូវជាបុរស ដែលមានអាយុចាប់ពី១៨ឡើងទៅ គិតត្រឹមថ្ងៃទី១ខែមករា២០១៧។ កីឡាករទាំងអស់អាចរកពាក្យ សុំប្រកួតបានដែលមាននៅតាមការិយាល័យ ក្រុមហ៊ុនស្រាបៀរ Tiger នៅរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្ត​សៀមរាប បាត់ដំបង កំពង់ចាម និងព្រះសីហនុ ឬសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលស្ថិតនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ឬទាញយកពីបណ្តាញសង្គម Facebook Tiger Beer (KH)។ បែបបទ ដែលបានបំពេញរួច ត្រូវយកមកដាក់នៅតាមការិយាល័យស្រាបៀរ Tiger ឬតាមរយៈសហព័ន្ធបាល់ទាត់កម្ពុជា។ ក្រុមហ៊ុននឹងជម្រាប​អំពីព័ត៌មានលម្អិត ឬឯកសារបំពេញបន្ថែម បន្ទាប់ពីដាក់ពាក្យរួច។

ដូច្នេះ សូមកចុះឈ្មោះក្រុមរបស់លោកអ្នកឥឡូវនេះ ឲ្យបានមុនថៃ្ងទី០៦កុម្ភៈ ឆ្នាំ២០១៧។ ចំពោះកាលបរិច្ឆេទ នៃការប្រកួត និងទីតាំង៖
•​ ថ្ងៃទី១១ - ១២ ខែកុម្ភៈ នៅខេត្ត ព្រះសីហនុ ឆ្នេរអូរឈើទាល
•​ ថ្ងៃទី១៨- ១៩ ខែកុម្ភៈ នៅខេត្តបាត់ដំបង នៅផ្សារទំនើបភូពុយ
• ថ្ងៃទី២៤ -២៥-២៦ ខែកុម្ភៈ នៅខេត្ត សៀមរាបនៅទីលានអង្គរឃ្យុងយូ
• ថ្ងៃទី៤ - ៥ ខែមីនា នៅខេត្តកំពង់ចាមនៅមុខសាលាគរុកោសល្យភូមិភាគខេត្ត ខេត្តកំពង់ចាម
• ថ្ងៃទី០៩-១០-១១ ខែមីនា នៅរាជធានីភ្នំពេញ មជ្ឈមណ្ឌលកោះពេជ្រខាងមុខសាលមហោស្រព
• និងការប្រកួតផ្តាច់ព្រ័ត្រនៅមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែមីនា ២០១៧។

ព្រឹត្តិការណ៍ «Tiger Street Football Festival» នេះមិនត្រឹមតែបង្ហាញ ស្ទីលលេងបាល់ទាត់ដ៏អស្ចារ្យ ថែមទាំងមានសកម្មភាពសប្បាយរីករាយ ជាច្រើនទាំងលើទីលាន និងក្រៅទីលាន ដូចជាការសម្តែងក្បាច់រាំ ពីក្រុមនារីរាំដ៏ស្រស់ស្អាត កន្លែង ​លេងហ្គេមកំសាន្ត ការដាក់តាំងលក់សម្ភារកីឡា មានលក់ជូនពិសេស សម្រាប់រាល់ជាវផលិតផលស្រាបៀរ​ថៃហ្គ័រ ការប្រគំតន្ត្រីកាន់ធំជាងមុន រួមជាមួយកម្មវិធីកំសាន្ត សប្បាយៗជាច្រើន។ កាន់តែរំភើប កាន់តែអស្ចារ្យ ជួបកំពូលតារាចម្រៀងល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយនឹងមានកម្មវិធីពិសេសជាច្រើនទៀត ដែលញាំឲ្យព្រឹត្តិការណ៍នេះ កាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។

ស្តែងចេញនូវភាពក្លាហានរបស់អ្នក ដើម្បីដណ្តើមយកជើងឯក «Tiger Street Football Festival 2017» រួមជាមួយទឹកប្រាក់១៥,០០០ដុល្លារ។

ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងលេខ 077 777 928 ឬចូលទៅកាន់គេហទំព័រ Facebook.com/TigerBeerKH៕