(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានជំរុញទៅមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទំាំងអស់ ត្រូវប្រឹងប្រែងកាន់តែខ្លាំងឡើងថែមទៀត សម្រាប់ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
លោកអភិបាលខេត្ត បានលើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើទិសដៅការងារឆ្នាំ២០១៧ ដោយមានការចូលរួមពីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរង មេបញ្ជការកងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាល ក្រុង-ស្រុក ប្រធានមន្ទីរជិត៣០០នាក់។
លោក វ៉ី សំណាង បានលើកឡើងថា «ចាំបាច់ណាស់ ចំពោះកត្តាសន្តិសុខ សុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះចម្បងសម្រាប់ធ្វើឲ្យពលរដ្ឋគ្រប់រូប រស់នៅប្រកបដោយភាពសុខដុមរម្យនា និងមានភាពហ្នឹងហ្នឹក្នុងចិត្ត ដើម្បីប្រកបរបរចិញ្ចឹមជីវិត»។
លោកអភិបាលខេត្តបន្តថា មន្រ្តីរាជការទាំងអស់ដែលមានតួនាទីជាអ្នកអនុវត្តច្បាប់ត្រូវដឹងថា នេះជាឆ្នាំទី៧ហើយ ដែលយើងគិតដល់នៃអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ហើយយើងទាំងអស់គ្នា បានប្រឹងប្រែងគៀងគរឲ្យមានការចូលរួមពីគ្រប់មជ្ឍដ្ឋាន ដើម្បីធ្វើយ៉ាងណាឲ្យសហគមន៏ ភូមិ-ឃុំ ទទួលបានសន្តិសុខ សុវត្ថិភាពនៅគ្រប់ច្រកល្ហកទូទាំងខេត្ត។
លោកអភិបាលបានបញ្ជាក់ថា «ដោយសារតែបញ្ហានេះហើយ អាជ្ញាធរខេត្តបានដាក់ចេញនៅការប្រឡងប្រណាំង ដើម្បីឲ្យចលនានេះផុលផុសមានការចូលរួមឲ្យសកម្មថែមទៀម និងផ្តល់ការលើកទឹកចិត្តដល់អង្គភាពណា ឬបុគ្គលណាដែលបានចូលរួមក្នុងបុព្ធហេតុរក្សាការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ធ្វើឲ្យពលរដ្ឋបានរស់នៅក្នុងភាពកក់ក្តៅបំរើ ឲ្យជីវភាពរស់របស់ពួកគាត់»៕