(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ លទ្ធផលនៃកិច្ចប្រជុំបច្ចេកទេសលើកទី២ នៃគណៈកម្មការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ដ្រអង្គរ ហៅកាត់ថា អាយ ស៊ី ស៊ី អង្គរ។
កិច្ចប្រជុំអាយស៊ីស៊ីអង្គរ បានដំណើរការនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សហប្រធានទាំង២គឺ ប្រទេសបារាំង និងប្រទេសជប៉ុន ដោយមានការចូលរួមពីសំណាក់លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ព្រមទាំងអ្នកជំនាញជាតិ-អន្ដរជាតិជាច្រើនរូបទៀតផងដែរ។
តាមសេចក្ដីប្រកាសបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំនេះ សម្រេចបានចំនួន៩ចំណុច៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានផ្លូវការ របស់អាជ្ញាធរជាតិអប្សរា ដែលមានខ្លឹមសារទាំងស្រុង៖