ព្រះមហាក្សត្រខ្មែរ ចេញព្រះរាជក្រឹត្យតម្លើងឋានន្ដរស័កិ្ដ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៤រូប
25-01-2017 11:40
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យបង្គាប់ឲ្យតម្លើងឋានន្ដរស័ក្ដិ ដល់នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន៤រូប។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះបញ្ជាក់ថា នាយនគរបាលដែលត្រូវតម្លើងឋានន្ដរស័ក្ដិទាំង៤រូបនោះ រួមមាន៖ ថ្នាក់នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក លី គឹមឡុង, ថ្នាក់ឧត្តមសេនីយ៍ឯក ដល់ឧត្តមសេនីយ៍ទោ ភន បូរ៉ាមី និងថ្នាក់ឧត្តមសេនីយ៍ទោ២រូប ទី១៖ឧត្តមសេនីយ៍ត្រី ឈូក ស្រគុំ និងឧត្តមសេនីយ៍ត្រី សុង ម៉ូរីត្យា៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលមានខ្លឹមសារទាំងស្រុង៖