(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃពុធ ទី២៥ខែមករា ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំ អន្តរក្រសួងពិភាក្សាការងារ រួមស្តីពីអនុសំវច្ឆរមហាសន្និបាត មន្រ្តីសង្ឃទូទាំងប្រទេស លើកទី២៥ ឆ្នាំ២០១៦ និងទិសដៅការងារ សម្រាប់ឆ្នាំ២០១៧ ដែលនឹងរៀបចំនៅ ថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។
កម្មវិធីប្រជុំនៅថ្ងៃនេះ ប្រព្រឹត្តទៅដោយមានការ ចូលរួមពីមសម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតបួរគ្រី សម្តេចព្រះមហាសង្ឃរាជ នៃ គណធម្មយុត្តិកនិកាយ នៃកម្ពុជា និងមានការចូលរួមអំពីតំណាង ក្រសួងស្ថាប័នពាក់ពន្ធ័ ជាថ្នាក់ ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន គណៈកម្មាធិការរៀបចំពិធី អនុសំវច្ឆរៈ មហាសន្និបាត ទាំងអស់នៅអគ្គធិការដ្ឋានពុទ្ធិក សិក្សាជាតិ នៃក្រសួងធម្មការ និងសាសនាជាច្រើនរូបទៀត៕